តើយើងធ្វើអ្វីខ្លះ?
ការអំពាវនាវមនុស្សអោយវិលត្រឡប់ទៅកាន់អល់ឡោះ
នៅ ពន្លឺ.org យើងប្តេជ្ញាចិត្តចែករំលែកចំណេះដឹងអំពីសាសនាឥស្លាមតាមរយៈមធ្យោបាយចម្រុះ និងងាយស្រួលទទួលបាន។ សកម្មភាពចម្បងរបស់យើងរួមមាន៖
-
ការបង្កើតមាតិកាឌីជីថល
ផលិតផ្ទាំងរូបភាពដែលមានសារអប់រំ, វីដេអូពន្យល់, អត្ថបទស៊ីជម្រៅ។
-
ការបោះពុម្ពផ្សាយ
ចងក្រង និងបកប្រែសៀវភៅសំខាន់ៗ។
-
ការអភិវឌ្ឍបច្ចេកវិទ្យា
បង្កើតគេហទំព័រ និងកំពុងរៀបចំបង្កើតកម្មវិធីទូរស័ព្ទ។
-
ការផ្សព្វផ្សាយលើបណ្តាញសង្គម
យើងផ្តោតសំខាន់លើការចែករំលែកខ្លឹមសារទាំងនេះតាមរយៈបណ្តាញសង្គម ដើម្បីទៅដល់បងប្អូនបានទូលំទូលាយ។